Sometimes, simple things are the best things. Do not judge people by thier simple style.

នេះជាសញ្ញាដែលបញ្ជាក់ថាទូរស័ព្ទរបស់អ្នកឆ្លង់មេរោគម៏ហើយ


១- ដំណើរការយឺតខុសប្រក្រី
បញ្ហាដែលលោកអ្នកតម្លើងកម្មវិធី ដែលមិនស្គាល់ប្រភពច្បាស់លាស់ ហើយវាបានភ្ជាប់មកជាមួយនឹង កូនមុខងារ ជាច្រើន នៅក្នុងវា ជាហេតុមួយ ធ្វើអោយទូរស័ព្ទ របស់អ្នក ដំណើរការយឺត ទោះជា ទូរស័ព្ទ របស់អ្នក មានម៉ាសុីនធំ ក៏ដោយ។
២- ស៊ីថ្មខ្លាំងខុសពីធម្មតា
វាកើតឡើងនៅពេលដែល កម្មវិធីមេរោគ ចាប់ផ្តើម ដំណើរការ ដោយបើករាល់ នៅមុខងារ ទាំងអស់ របស់វា ធ្វើអោយរ៉េម ទូរស័ព្ទ របស់យើង ប្រើប្រាស់ កាន់តែច្រើន។ ពេលដែលរ៉េម ត្រូវបាន ទាញយក ទៅប្រើ កាន់តែច្រើន នេះហើយ ទើបធ្វើ អោយថ្មស៊ី ឬអស់លឿន ជាងធម្មតា។
៣- ផ្ទាំង Ads លោតរញ៉េរញ៉ៃនៅក្នុងកម្មវិធី
ជាធម្មតា នៅក្នុងកម្មវិធី Facebook, Twitter, Pinterest … គឺមិនមាន ផ្ទាំងផ្សាយ ពាណិជ្ជកម្ម នោះទេ តែបើសិន ជាមាននោះ បានន័យថា ទូរស័ព្ទរបស់អ្នក មានឆ្លង មេរោគហើយ។
- ទូរស័ព្ទលោតផ្ទាំងរញ៉េរញ៉ៃ (Ads)
បញ្ហានេះ មានកើតឡើង ភាគច្រើន តែនៅលើ ទូរស័ព្ទដៃ និងថេប្លេត Android តែប៉ុណ្ណោះ ដោយជារឿយៗ រាល់ពេល ដែលអ្នក ចាប់ផ្តើម បើកអ៊ីនធើណេត ភ្លាម ក៏មានផ្ទាំង រញ៉េរញ៉ៃ ជាច្រើន លោតមក តែម្តង។
៥- ផ្ញើសារ ឬ Call ដោយខ្លួនឯង
បញ្ហានេះ កើតឡើង ដោយសារតែ អ្នកបានតម្លើង កម្មវីធី មិនស្គាល់ប្រភព។ ហើយពេលដែល កម្មវិធីនោះ បានតម្លើង នៅក្នុងទូរស័ព្ទ របស់អ្នក ហើយនោះ វានឹងដំណើរ ការភ្លាមៗ ដោយធ្វើការ ផ្ញើសារទៅលេខនេះ ឬក៏ call ទៅលេខនោះ ជាដើម។
សរុបមកវិញ ប្រសិនបើ មានប្រិយមិត្តណា ដែលប្រើប្រាស់ នូវស្មាតហ្វូន ដើរដោយប្រព័ន្ធ ប្រតិបត្តិការ Android ហើយបាន ជួប ប្រទះនូវ បញ្ហាដែលបាន រៀបរាប់ខាង លើនោះ បានន័យថា ស្មាតហ្វូន របស់ លោកអ្នក បានឆ្លងហើយ។ ដូចនេះដើម្បី ធ្វើការ កម្ចាត់វា បន្តិចម្តងនោះ សូមរួសរាន់ តម្លើងកម្មវិធី កម្ចាត់មេរោគ ណាមួយ ដែលគួរអោយ ទុកចិត្ត ឬក៏ធ្វើការ Hard Reset (Encrypt File) កុំបីខាន។ ម្យ៉ាងវិញទៀត សូមកុំព្យាយាម បើកអ៊ីនធើណេត ប្រើប្រាស់អី ព្រោះថា ដូចជាបើកទ្វា អោយជន អនាមិក ចូលមកកាន់ ស្មាតហ្វូន របស់អ្នកអញ្ចឹង។
Previous
Next Post »