ប្រភព៖ Cambo Report
ដោយសារមានការចោទសួរពីសំណាក់ ប្រិយមិត្ត អ្នកគាំទ្រ Cambo Report ជាច្រើន ជុំវិញផ្នែករឹង (Hardware) របស់កុំព្យូទ័រ ត្រង់ចំណុច VGA ថាតើរវាង VGA ជាប់ និង VGA ដាច់ មានភាព ខុសប្លែក គ្នាត្រង់ចំណុច ណានោះ? ហើយយើងអាច ដឹងបាន ថាតើ VGA នោះ ជា VGA ជាប់ ឬដាច់ ដោយរបៀបណា? ដើម្បីឲ្យដឹង ច្បាស់សូម តាមដានពត៌មាន ជាមួយ Cambo ដូចខាងក្រោម៖
មុនដំបូងយើង ត្រូវយល់ឲ្យច្បាស់ សិនថា ពាក្យថា VGA នោះ គឺបានមកពី ពាក្យអ្វី ជាមុនសិន។ ពាក្យ VGA បានមកពី ពាក្យពេញថា Video Graphics Array សំដៅទៅលើ ដុយដោត មានក្បាល ពណ៌ខៀវ ដូចរូបភាព ខាងលើ ដើម្បីបញ្ចូន រូបភាព ទៅកាន់ Monitor ហេតុនេះ សូមប្រិយមិត្ត ទាំងអស់ កុំយល់ ច្រឡំ ក៏ប៉ុន្តែនៅ ស្រុកខ្មែរ យើងពាក្យ VGA នេះភាគច្រើន គេនិយម និយាយដោយ សំដៅទៅលើ ក្រាហ្វិចរបស់កុំព្យូទ័រ ទៅហើយ មិនមានអ្វី ចោទជា បញ្ហានោះទេ តែតាមការ ពិតពាក្យ បច្ចេកទេស ត្រឹមត្រូវ 100% នោះគឺ GPU នោះទេ ដែលវាមាន ន័យពេញថា Graphics Processing Unit សំដៅទៅលើ ក្រាហ្វិច កុំព្យូទ័រ ដែល VGA និង GPU នេះគឺខុសគ្នា ដាច់ស្រលះ តែម្ដង។
GPU ត្រូវបានបែកចេញជា 2 ប្រភេទធំៗគឺ (VGA ជាប់) និង (VGA ដាច់) យើងអាច ហៅវាទាំងពីរ នេះបានថា Integrated Graphics និង Dedicated Graphics មានន័យថា GPU/VGA ជាប់គឺជា ឈីបមានកម្លាំង បញ្ចូនរូបភាព ខ្សោយ ដែលជាទូទៅ គឺជា GPU របស់ Intel តែម្ដង ដែលអ្នក តែងតែប្រទះ ឃើញនៅលើ កុំព្យូទ័រ ប្រើប្រាស់ ធម្មតា ឬកុំព្យូទ័រ មានតម្លៃ ធូរថ្លៃ។ Intel GPU នេះ វាក៏មាន ជំនាន់របស់វា ផងដែរ ដែលពីមួយ ជំនាន់ទៅ មួយជំនាន់ វាមានសមត្ថភាព កាន់តែខ្លាំង តែមិនខ្លាំង ដូចពពួក GPU ដាច់នោះទេ ព្រោះវា ប្រើប្រាស់ មេម៉ូរី ចេញពី RAM ដែលជា ហេតុធ្វើឲ្យ អ្នកប្រើប្រាស់ ខាតបង់ទំហំ RAM មួយភាគតូច។ ជាឧទាហរណ៍ បើកុំព្យូទ័រ របស់អ្នកមាន RAM ទំហំ 4GB នោះ Intel Graphics នោះនឹង ទាញយក មេម៉ូរី RAM របស់អ្នក ពីចន្លោះ 1% ទៅ 5% ដើម្បីបំពេញ ទៅដល់ GPU ក្នុងការ ដំណើរការ ដូចជា បញ្ចូនរូបភាព ទៅកាន់ ផ្ទៃអេក្រង់។
គួរបញ្ជាក់ប្រាប់ ផងដែរថា GPU ពពួក Intel នេះមាន កម្លាំងខ្លាំង ឬខ្សោយ ក៏ទៅ តាមជំនាន់ និងម៉ូឌែល CPU ផងដែរ បើពពួក CPU ប្រភេទ ធុនមធ្យម ដូចជា Atom, Celeron និង Pentium នោះកម្លាំង GPU របស់វា ក៏មិនខ្លាំងក្លា នោះដែរ តែសម្រាប់ ខ្សែស្រឡាយ Intel Core i ដូចជា i3, i5 និង i7 គឺមាន GPU Intel មានកម្លាំង ខ្លាំងគ្រាន់បើ សម្រាប់លេងហ្គេម មានក្រាហ្វិច មធ្យមបាន យ៉ាងរលូន ហើយបើ វាជាជំនាន់ថ្មីទី 6 វិញនោះ គឺវាមាន សមត្ថភាព កាន់តែខ្លាំង ជាជាងពពួក GPU ដាច់ថែមទៀត តែវាទៅ តាមម៉ូឌែលដែរ ព្រោះ GPU ដាច់ខ្លះ ក៏មិនមាន កម្លាំងខ្លាំងណាស់ ណាដែរ ដោយសារ តែវាគឺជា ម៉ូឌែលទាប បង្កើតឡើង សម្រាប់អ្នកមាន ថវិការតិច ជាដើម។
សម្រាប់ GPU ដាច់វិញ គឺវាមានភាព អស្ចារ្យជាង GPU ជាប់ ដោយសារតែ កម្លាំងដ៏ ខ្លាំងក្លា របស់វា អាចធ្វើឲ្យ តម្រូវការ អ្នកប្រើប្រាស់ ប្រព្រឹត្តទៅបាន យ៉ាងរលូន ដែលវាល្អ បំផុតសម្រាប់អ្នក ចូលចិត្តលេង ហ្គេមមាន ក្រាហ្វិចធំៗ កាន់ត រូបភាព វីដេអូ ឬប្រើប្រាស់ កម្មវិធី Design, Render ក្រាហ្វិចផ្សេងៗ។ GPU ដាច់នេះ ចែកចេញជា 2 ម៉ាកធំៗ មានដូចជា nVIDIA និង AMD Radeon ដែលម៉ាកទាំង 2 នេះមាន ការប្រកួតប្រជែង គ្នាយ៉ាងខ្លាំង ក្នុងទីផ្សារ អន្តរជាតិ។ ពពួក GPU ដាច់ មិនមានអ្វី ពាក់ព័ន្ធនឹង ផ្នែករឹង ផ្សេងៗទៀត របស់កុំព្យូទ័រ ឡើយមាន ន័យថា វាគឺជាផ្នែក រឹងដាច់ដោយ ឡែកមួយ ដែល ដំណើរការ ដោយឯកឯង មិនទាមទារ ការទាញមេម៉ូរី ចេញពី RAM ឡើយ ក៏ប៉ុន្តែ ក៏មានម៉ូឌែល ភាគច្រើន ទាញមេម៉ូរី ចេញពី RAM ដូចគ្នា ពិសេស GPU បំពាក់ លើម៉ាស៊ីន Laptop ដែលការ Share មេម៉ូរីពី RAM នេះគឺដើម្បី បង្កើន សមត្ថភាព របស់ GPU នោះឲ្យ កាន់តែខ្លាំង យ៉ាងណាមិញ សម្រាប់ពពួក GPU ដាច់សម្រាប់ Desktop វិញ គឺពុំមាន ការទាមទារ Share មេម៉ូរីពី RAM ឡើយ។
លក្ខណៈខុសប្លែកគ្នាផ្សេងៗ ទៀតរវាង GPU ជាប់ និងដាច់ គឺមានចំនុច តូចៗជាច្រើន ផ្សេងទៀត តែវាមិនសូវ ជាមាន សារៈសំខាន់ ដើម្បីលើកយក មកនិយាយ នោះទេ ហេតុនេះ ភាពខុសប្លែក គ្នារវាង GPU ទាំង 2 ប្រភេទនេះ គឺមួយមាន កម្លាំងខ្សោយ ហើយមួយទៀត មានកម្លាំងខ្លាំង សម្រាប់ប្រើប្រាស់ ទៅតាមតម្រូវការ កិច្ចការងារ របស់មនុស្សម្នាក់ៗ។ ម្យ៉ាងវិញទៀត បើចង់ដឹង ថាតើ GPU នោះជា ប្រភេទ GPU ជាប់ ឬក៏ដាច់នោះ គឺងាយស្រួល ដោយគ្រាន់ តែមើលទៅ លើម៉ាក GPU របស់វាថា វាជាម៉ាក Intel, nVIDIA ឬ AMD? បើជា ក្រាហ្វិច Intel មានន័យ ថាជា GPU ជាប់ហើយ រីឯក្រាហ្វិច nVIDIA ឬ AMD គឺជាពពួក GPU ដាច់ ហើយអ្នក ត្រៀមទិញ Laptop ក៏អាចដឹង បន្ថែមទៅ លើម៉ាក GPU តាមរយៈ ឡូហ្គូបិទ នៅលើកុំព្យូទ័រ ដូចរូបខាង ក្រោមផងដែរ តែសម្រាប់ អ្នកចង់ទិញ Desktop វិញ គឺពុំមាន ឡូហ្គូ បញ្ជាក់ឡើយ តែអ្នកក៏ អាចដឹង បានតាមរយៈ Specification បញ្ជាក់ពី កម្លាំងម៉ាស៊ីន នោះផងដែរ។
ចំនុចវិជ្ជមានទូទៅរបស់ GPU ជាប់
- មានតម្លៃធូរថ្លៃ
- សន្សំសំចៃអគ្គិសនី
- មិនធ្វើឲ្យកុំព្យូទ័រឆាប់ឡើងកម្ដៅ
ចំនុចអវិជ្ជមានទូទៅរបស់ GPU ជាប់
- មានកម្លាំងខ្សោយ
- ពុំអាចយកទៅប្រើប្រាស់មុខងារធំៗបាន
ចំនុចវិជ្ជមានទូទៅរបស់ GPU ដាច់
- កម្លាំងខ្លាំងអាចយកទៅប្រើប្រាស់បានលើមុខងារធំៗ
- អាចភ្ជាប់ទៅកាន់ Monitor បានច្រើនក្នុងពេលតែមួយ
ចំនុចអវិជ្ជមានទូទៅរបស់ GPU ដាច់
- មានតម្លៃថ្លៃ
- ស៊ីភ្លើងខ្លាំង
- ធ្វើឲ្យកុំព្យូទ័រមានកម្ដៅខ្លាំង
បើប្រិយមិត្តអ្នកអានមានចម្ងល់ត្រង់ចំនុចណា សូមធ្វើការ សាកសួរបន្ថែម។ ហើយលើកក្រោយ យើងនឹងលើកយក GPU ពពួក Desktop និង Laptop យកមកបញ្ជាក់ ពីចំនុច សំខាន់ៗជូន ប្រិយមិត្តបន្ថែម អំពីមុខងារ សំខាន់ៗ មួយចំនួន ដែលអ្នកគួរ យល់ដឹង អំពីវា។