Sometimes, simple things are the best things. Do not judge people by thier simple style.

មូលដ្ឋានគ្រឹះអ្នកចង់រៀន " IT "

ព័តមានវិទ្យា ​ឬ " IT " មកពី​ពាក្យ " Information Technology "​ ជាមុខវិទ្យាមួយដែលសិក្សារអំពីបច្ចេកវិទ្យា"System" របស់កុំព្យូរទ័រ នឹងទូរស័ព្ទផងដែរ។

នៅមានមនុស្សមួយចំនួនតូចនៅតែច្រឡំថា ព័តមានវិទ្យា ឬ "IT" ​​នេះជាមុខវិទ្យាដែលសិក្សារអំពី ព័តមាន ឬធ្វើជាអ្នកកាសែនជាដើម។ ហើយម៉្យាងទៀតថា អ្នក "IT"គ្មានកន្លែងធ្វើការងាសម្រាប់ប្រទេសយើងផ្ទាល់តែម្ដង់។

ចំពោះបញ្ហានេះយើងខ្ញុំ សូមពន្យល់សម្រាប់និសិត្ស ដែលចង់សិក្សារ មុខជំនាញ " IT "ថា តាមពិត កាងាររបស់អ្នក"IT"គឺកំពុងខ្វះខាត់ជាខ្លាំងនៅលើពិភពលោក ពិសេសប្រទេស កម្ពុជាយើងតែម្ដង់។

" IT " អាចធ្វើការបានគ្រប់កន្លែង ទីណាក៏ត្រូវការ អ្នកជំនាញបច្ចេកវិទ្យាដែល ព្រោះសម័យនេះគេ ឈប់និយមប្រើប្រាស់ ក្រដាស់និងប៊ិចទៀតហើយ ប៉ុន្តែគេប្រើប្រាស់បច្ចេកវិទ្យាដើម្បី ធ្វើអោយក្រុមហ៊ុនរបស់ ពូកគេដំណើរការបានរហ័សទាន់ចិត្ត ហើយអាចផ្ទុក ឯកសាររបស់ពួកគេបានយ៉ាងសុវត្ថិភាពផងដែរ។

ត្រឡប់មកវិញ ព័តមានវិទ្យា ឬ " IT " បែងចែកជា៣ធំៗគឺ៖
១- Network គឺសិក្សារអំពី ទំនាក់ទំនង់ ឬបណ្ដាញរបស់កុំព្យួទ័រ ។



២- Programmer គឺសិក្សារពីបង្កើត Program ឬ Project ដើម្បីធ្វើអោយងាយស្រួលដល់ក្រុមហ៊ុន។


៣- Website  គឺសិក្សារអំពី Design ឬ Deverlop វេបសាយ ហើយវាក៏អាចធ្វើ Project រក្សារទុកក្នុងInternet ( International Network ) បានផងដែរ។


ប្រសិនបើអ្នកចង់រៀន" IT "ដើម្បីអោយងាយស្រួល ដំបូងអ្នកត្រូវចេះប៉ុន្មានចំនុចខាងក្រោមសិន ៖
  • អ្នកគួរចេះប្រើប្រាស់ Mouse និង Keyboard អោយបានស្ទាត់និងរហ័សជាមុនសិន ព្រោះវាអាចជួយអោយអ្នក ធ្វើការក៏ដូចជាសរសេរ​ Code បានរហ័សជំនេញពេលវេលា។
  • អ្នកគួរតែស្រាវជ្រាវ ក្នុងប្រព័ន្ធ Internet អោយបានច្រើន ព្រោះវាអាចអោយអ្នកយល់ដឹងកាន់តែច្បាស់អំពីវា។
  • អ្នកគួរតែកំណត់គោលដៅថា អ្នកចង់យកជំនាញ Programmer , Network ឬ Website ។
  • អ្នកអាចសិក្សារមុនបាន នៅលើ Youtube និង Goolge ដើម្បីអោយមានគំនិតខ្លះពេល អ្នកដែលចូលរៀន។
ប៉ុន្មានចំណុចខាងលើនេះសង្ខិមថា នឹងអាចជួយអោយការសិក្សាររបស់ អ្នកទទួលបានជោគជ័យ។
Previous
Next Post »