ប្រភព៖ វិទ្យុអាសុីសេរី
សេចក្ដីសម្រេចដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១០ មករា បានបង្ហាញនូវចំណុចត្រូវអនុវត្តចំនួន ៤ប្រការ ទាក់ទងនឹងការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យជាសំណង់ ឬដីធ្លីរវាងឪពុកម្ដាយ និងកូនបង្កើត រវាងប្ដី និងប្រពន្ធ និងរវាងយាយតាបង្កើត និងចៅបង្កើត។ ការលើកលែងនេះ មិនមានអានុភាពប្រតិសកម្ម ឬមិនយកទៅអនុវត្តសើរើឡើងវិញទេ ចំពោះប្រាក់ពន្ធដែលបានបង់រួចហើយនោះ។
ពាក់ព័ន្ធនឹងការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យនេះ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា ការលើកលែងនេះអាចមានផលប្រយោជន៍តិចតួចសម្រាប់ពលរដ្ឋក្រីក្រ ប៉ុន្តែវាមានផលប្រយោជន៍ខ្លាំងទៅលើក្រុមគ្រួសារអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ៖ «អ្នកមានៗគេមានទ្រព្យ ជាពិសេសដីធ្លី ផ្ទះសម្បែងចែកជូនកូនៗគេច្រើន និងអចលនទ្រព្យដែលមានតម្លៃច្រើន។ ការសម្រេចរបស់រដ្ឋាភិបាល គឺធ្វើឲ្យខាតប្រយោជន៍សម្រាប់អ្នកក្រ»។
សេចក្ដីសម្រេចដដែល បានប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើវិសោធនកម្មលើបទប្បញ្ញត្តិច្បាប់ដែលមានការពាក់ព័ន្ធនៅក្នុងក្របខ័ណ្ឌនៃសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ សម្រាប់ដាក់ឆ្លងរដ្ឋមន្ត្រីពិនិត្យ និងសម្រេចដើម្បីបញ្ជូនទៅស្ថាប័ននីតិប្បញ្ញត្តិពិនិត្យ និងផ្ដល់ការអនុម័ត៕