ប្រភព៖ Khmer Wonder
នៅពេលដែលក្បាលជង្គង់ឬកែងដៃរបស់យើងមានសភាពខ្មៅមិនស្អាតនោះអ្នកប្រាកដជាមិនខានស្លៀកពាក់សម្លៀកបំពាក់ខ្លីខើចៗនោះទេ ព្រោះមានការខ្មាសអៀន ហើយនិងមិនចង់អោយអ្នកដទៃមើលឃើញចំណុចមិនល្អទាំងនេះឡើយ។
នៅពេលដែលក្បាលជង្គង់ឬកែងដៃរបស់យើងមានសភាពខ្មៅមិនស្អាតនោះអ្នកប្រាកដជាមិនខានស្លៀកពាក់សម្លៀកបំពាក់ខ្លីខើចៗនោះទេ ព្រោះមានការខ្មាសអៀន ហើយនិងមិនចង់អោយអ្នកដទៃមើលឃើញចំណុចមិនល្អទាំងនេះឡើយ។
អាស្រ័យដូចនេះហើយទើបអ្នកចង់ស្វែងរកវិធីព្យាបាលនូវបញ្ហាខាងលើ។ ទន្ទឹមការព្យាបាលនូវបញ្ហាទាំងនេះគឺយើងមាន 15 វិធីសាស្ត្របែបធម្មជាតិដូចខាងក្រោម៖
១). ការប្រើប្រាស់ទឹកឃ្មុំ រមៀតហើយនិងទឹកដោះគោ៖ អ្នកត្រូវយកវត្ថុទាំងបីនេះដាក់បញ្ចូលគ្នា ហើយយកទឹករបស់វាមកលាបត្រង់កន្លែងដែលមានសភាពខ្មៅ(ក្បាលជង្គង់ឬកែងដៃ) ហើយត្រូវទុកចោលយ៉ាងហោចណាស់ក៏ ២០ នាទីដែរ ដោយក្នុងអំឡុងពេលនេះអ្នកអាចធ្វើការងារផ្សេងៗបាន ហើយបន្ទាប់មកអ្នកត្រូវ យកដៃសើមមកអង្អែលត្រង់ចំណុចខាងលើចំនួន ២ នាទីហើយបន្ទាប់មកសូមយកទឹកលាង។
២). ប្រើប្រាស់ ប្រេងអូលីវហើយនិងស្ករ៖ អ្នកត្រូវយកប្រេងអូលីវហើយនិងស្ករ មកលាយបញ្ចូលគ្នាដោយវាត្រូវមានបរិមាណស្មើរគ្នា ហើយយកវាមកលាបត្រង់ក្បាលជង្គង់ឬកែងដៃដោយទុករយៈពេល ៥ នាទីបន្ទាប់មកលាងវាដោយទឹកសាប៊ូ ឬក៏ទឹកធម្មតាក៏បាន។
៣). ប្រើប្រាស់ក្រូចឆ្មា និងទឹកឃ្មុំ៖ លាយទឹកឃ្មុំមួយស្លាបព្រាហើយនិងទឹកក្រូចឆ្មាមួយស្លាបព្រា ហើយយកវាទៅលាបលើក្បាលជង្គង់ឬកែងដៃ ទុកវា ២០នាទីរួចលាងទឹកចេញ។
ខាងលើនេះគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពនៅក្នុងការជួយកំចាត់ស្នាមខ្មៅដែលមាននៅក្បាលជង្គង់ហើយនិងកែងដៃយ៉ាងមានប្រសិទ្ធភាព។