Sometimes, simple things are the best things. Do not judge people by thier simple style.

គន្លឹះ ៥យ៉ាង ត្រូវតែត្រៀមខ្លួន ដើម្បីជោគជ័យ ក្នុងឆ្នាំ ២០១៦

ឆ្នាំ ២០១៦ កាន់តែខិតជិតចូលមកដល់ហើយ ដែលលោកអ្នកត្រូវត្រៀមខ្លួនឲ្យហើយ ដើម្បីចាប់ផ្តើមឆ្នាំថ្មីឲ្យក្លាយជា ឆ្នាំដ៏ល្អបំផុត។ ក្នុងអំឡុងពេលជិតដាច់ឆ្នាំ លោកអ្នកប្រហែលជាបានលឺហើយ ដែលគ្រប់ៗគ្នាមានការប្តេជ្ញាចិត្ត ចង់ផ្លាស់ប្តូរទម្លាប់អាក្រក់ចេញ ចង់ដាក់ចិត្តដាក់កាយបំពេញក្តីសុបិនរបស់ខ្លួន ប៉ុន្តែនៅតែបរាជ័យ ដោយរស់នៅក្នុងកម្រិតដដែលស្ទើរតែរៀងរាល់ឆ្នាំ។



ដូច្នេះដើម្បីឲ្យឆ្នាំថ្មី ២០១៦ ក្លាយជាឆ្នាំដ៏មហាជោគជ័យរបស់លោកអ្នក ពាណិជ្ជកម្ម កម្ពុជា សូមលើកយក គន្លឹះ ៥យ៉ាងដូចខាងក្រោម៖

១. ពង្រីកចក្ខុវិស័យ៖ ចក្ខុវិស័យ កំណត់សកម្មភាព ហើយសកម្មភាព កំណត់លទ្ធផល ពោលគឺ លោកអ្នកត្រូវមើលឲ្យបានវែងឆ្ងាយ ហួសពីជីវភាពសព្វថ្ងៃ គឺត្រូវមើលឲ្យឃើញពី ជីវភាពដែលលោកអ្នកចង់បាន នៅក្នុងឆ្នាំដ៏ជោគជ័យ ហើយត្រូវមើលថាតើខ្លួនឯងសម្រេចបានប៉ុណ្ណា និងគួរតែផ្លាស់ប្តូរបែបណា។

២. ឥទ្ធិពលដ៏អស្ចារ្យ នៃការកំណត់គោលដៅ៖ ការប្តេជ្ញាចិត្តសម្រាប់ឆ្នាំថ្មី ប្រហែលជាមិនគ្រប់គ្រាន់ទេ តែការសញ្ជឹងគិត រិះរកគោលដៅដែលលោកអ្នកចង់សម្រេច ភ្ជាប់ជាមួយផែនការច្បាស់លាស់ ដែលនឹងធ្វើឲ្យក្តីសុបិនក្លាយជាការពិត ទើបធ្វើឲ្យលោកអ្នកមានអារម្មណ៍រីករាយ ដែលបានត្រៀមខ្លួនរួចជាស្រេច និងអាចសម្រេចផែនការទាំងមូលបានដោយជោគជ័យ។

៣. តើអ្នកនឹងក្លាយទៅជានរណា?៖ បើលោកអ្នកមិនបានដឹងថា ទៅថ្ងៃមុខលោកអ្នកចង់ក្លាយទៅជានរណានោះទេ វាប្រាកដជាពិបាក ដែលលោកអ្នកចង់សម្រេចនូវគោលដៅសម្រាប់ឆ្នាំថ្មី ព្រោះបើលោកអ្នកដឹងច្បាស់ថា លោកអ្នកចង់ក្លាយទៅជានរណា នោះលោកអ្នកប្រាកដជាអាចកំណត់បាននូវ ទម្លាប់ថ្មី ជំនាញថ្មី ទស្សនថ្មីសម្រាប់ផ្លាស់ប្តូរជីវិតលោកអ្នក ឲ្យក្លាយទៅជាមនុស្សជោគជ័យម្នាក់ ដែលលោកអ្នកប្រាថ្នាចង់បាន។

៤. បង្កើតផែនការអភិវឌ្ឍផ្ទាល់ខ្លួន៖ វាពិតជាចាំបាច់ណាស់ ដែលលោកអ្នកត្រូវខិតខំប្រឹងប្រែងដើម្បីខ្លួនឯង និងតាំងចិត្តអភិវឌ្ឍខ្លួនក្នុងឆ្នាំថ្មី ត្រូវដឹងថាពេលណាដែលត្រូវលូតលាស់ ត្រូវលូតលាស់ដោយរបៀបណា និងត្រូវលូតលាស់ដើម្បីអ្វី ហើយត្រូវតែសមស្របជាមួយតម្រូវការរបស់លោកអ្នក។

៥. ជ្រើសរើសទំនាក់ទំនងដ៏ប្រសើរ៖ គំនិត និងទម្លាប់ផ្ទាល់ខ្លួន មិនងាយផ្លាស់ប្តូរសមត្ថភាពរបស់លោកអ្នកនោះទេ មានតែទំនាក់ទំនងជាមួយមនុស្សដទៃ ដែលអាចជួយឲ្យលោកអ្នកអភិវឌ្ឍខ្លួនទៅមុខ ស្វែងរកមនុស្សដែលកំពុងតែធ្វើអ្វីដែលលោកអ្នកចង់ធ្វើដែរ និងអាចជួយលោកអ្នកឲ្យសម្រេចបាននូវក្តីសុបិន នោះទើបជាទំនាក់ទំនងដ៏ប្រសើរ ហើយគួរលះបង់នូវទំនាក់ទំនងណា ដែលមិនបានផ្តល់អាទិភាពឲ្យលោកអ្នកបានលូតលាស់នោះ៕

ប្រភព៖ ពាណិជ្ជកម្ម កម្ពុជា

Previous
Next Post »

2 comment

Click here for comment