Sometimes, simple things are the best things. Do not judge people by thier simple style.

ពិធីដង្ហែរព្រះសព នៅខេត្តសៀមរាប

កំលាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចូលរួមដង្ហែរនឹងការពារ ក្នុងពិធីដង្ហែរព្រះសព ព្រះសុមង្គលសិលាចារ្យ ឥន្ទកេសរោ បណ្ឌិត ពេជ្រ សន ព្រះចៅអធិការវត្តព្រះឥន្ទកោសីយ៍ ព្រះគ្រូឧបជ្ឈាយ៍ខេត្ត និងជាព្រះមេគុណខេត្តសៀមរាប។


ក្នុងពិធីដង្ហែរនេះ ក៏មានការអញ្ជើញ ចូលរួមដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្ត្រ ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាលក្រុង/ស្រុកលោកចៅសង្កាត់ អស់លោកជាប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត កំលាំងកងរាជអាវុធហត្ថខេត្ត កំលាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត នាយទាហ៊ាន ពលទាហ៊ាន បងប្អូនប្រជាការពារ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប លោកគ្រូអ្នកគ្រូ ប្អូនៗសិស្សានុសិស្ស និសិត្ស អញ្ជើញចូលរួមផងដែរ។









ប្រភព៖ Facebook

Previous
Next Post »