Sometimes, simple things are the best things. Do not judge people by thier simple style.

ហាងបោកអ៊ុតទំនើប លក់សិទ្ធិធ្វើអាជីវកម្មបន្ត (Franchise) ក្នុងតម្លៃ ១០០០ដុល្លារក្នុងមួយឆ្នាំ

អាជីវកម្មបោកអ៊ុតទំនើប បានដាក់លក់សិទ្ធិធ្វើអាជីវកម្មបន្ត (Franchise) ក្នុងតម្លៃ ១០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាតម្លៃមួយដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់លោកអ្នកដែលមានជីវភាពមធ្យម នឹងចង់ទិញសិទ្ធិបន្តធ្វើអាជីវកម្មនេះ។

ចំនែកតម្លៃនៃការរៀបចំតម្លើងហាង មាន ៣ប្រភេទ គឺមានតម្លៃ ៥៣០០ដុល្លារ, ១១០០០ដុល្លារ និង ១៥០០០ដុល្លារអាមេរិក ដែលវាអាស្រ័យទៅតាមចំនួនម៉ាស៊ីន ដែលលោកអ្នកចង់បាន។



អ្វីដែលពិសេសសម្រាប់លោកអ្នកដែលបានទិញ Franchise ពីអាជីវកម្មបោកអ៊ុតទំនើប គឺលោកអ្នកនឹងទទួលបាននូវការរៀនសូត្រដោយឥតគិតថ្លៃ មានការជួយចុះមើលទីតាំងប្រកបអាជីវកម្ម និងមានការធានាទិញមកវិញ ក្រោយរយៈពេលមួយឆ្នាំ ប្រសិនបើលោកអ្នកមិនពេញចិត្តចំពោះអាជីវកម្មនេះ។

គួរបញ្ជាក់ផងដែរថា ចំណូលជាមធ្យមរបស់ហាងបោកអ៊ុតទំនើប គឺប្រហែល ១ម៉ឺនដុល្លារក្នុងមួយខែ ហើយបច្ចុប្បន្នអាជីវកម្មបោកអ៊ុតទំនើប មាន ១២០សាខាទូទាំងប្រទេស និងជាមោទនភាពមួយផងដែរ ដែលអាជីវកម្មបោកអ៊ុតទំនើប បានលក់សិទ្ធិអាជីវកម្មបន្ត ទៅក្រៅប្រទេស (វៀតណាម) មុនគេបង្អស់ នៅប្រទេសកម្ពុជា។

លោកហេម ហេម៉ា ដែលជាម្ចាស់អាជីវកម្មបោកអ៊ុតទំនើប បានបញ្ជាក់ថា លោកនឹងបរិច្ចាគប្រាក់ចំណូល ៥០ភាគរយ នៃថ្លៃ Franchise ជូនទៅមន្ទីរពេទ្យគន្ធរបុប្ផាផងដែរ។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ទិញ ឬចង់សាកសួរពីលក្ខខណ្ឌនៃ Franchise ពាណិជ្ជកម្ម កម្ពុជា នឹងទទួលលក់ Franchise របស់អាជីវកម្មបោកអ៊ុតទំនើប អមជាមួយ ហាងអាហារ ថ្មគោល ហាងអាហារ Park Café និងយីហោជាច្រើនទៀត នៅក្នុងវគ្គសិក្សាខ្លីស្តីពី Franchise ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៦ខាងមុខនេះ ឬអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៩៣ ៩៨១៨៤១។ ចង់ដឹងបន្ថែម ហេតុអ្វីអ្នកគួរទិញ សិទ្ធិធ្វើអាជីវកម្មបន្តរបស់បោកអ៊ុតទំនើប សូមរង់ចាំអានក្នុងទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា ដែលនឹងចេញផ្សាយខែមករា ឆ្នាំ២០១៦៕
Previous
Next Post »