Sometimes, simple things are the best things. Do not judge people by thier simple style.

ចាប់ពីពេលនេះទៅការធ្វើដំនើរលើ ផ្លូវវេងស្រេង គ្មានការបងប្រាក់ទៀតទេ

រាជរដ្ឋាភិបាលសម្រេចទិញយក ការវិនិយោគទាំងមូលនៃផ្លូវវេងស្រេង មកកាន់កាប់ទាំងស្រុងវិញ និងបញ្ឈប់ការយកពន្ធ លើការធ្វើដំណើរលើផ្លូវនេះទៀត។ សេចក្ដីសម្រេចនេះបានប្រកាសអនុម័តជាផ្លូវការបន្ទាប់ពី សម្ដេចហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីកម្ពុជា ទទួលបានលិខិតសំណូមពររបស់ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង។



យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការ របស់នាយក​រដ្ឋ​មន្ត្រីកម្ពុជា ដោយសម្រេចលើសេចក្ដីប្រកាសនេះ បន្ទាប់ពីរដ្ឋាភិបាលបានសិក្សាល្អិតល្អន់មួយកម្រិតធំថែមទៀត ដោយសម្រេចទិញយកការវិនិយោគទាំងមូល នៃផ្លូវវេងស្រេងមកកាន់កាប់ទាំងស្រុងវិញ ខណៈនាយក​រដ្ឋ​មន្ត្រី បានបញ្ជាទៅសាលាក្រុង និងក្រុមហ៊ុនឯកជន ត្រូវបញ្ឈប់យកលុយទាំងស្រុង ចាប់ពីពេលចេញដំណឹងនេះ ហើយបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទូទៅ គឺឈប់បង់ប្រាក់តទៅទៀត។

នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវវេងស្រេងនេះ មិនថាជារថយន្តប្រភេទណានោះទេ នឹងមិនត្រូវបានយកលុយទៀតទេ និងចំណេញពេលវេលាថែមទៀត ព្រោះថា កាលមុន នៅពេលដែលធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវមួយនេះ ប្រជាពលរដ្ឋតែងតែប្រើពេលវេលាច្រើនម៉ោងទើបដល់គោលដៅ។

គួរជម្រាបដែរថា ក្រុមហ៊ុនឯកជនមួយ បានទទួលកិច្ចសន្យាសម្បទាន ជាមួយសាលារាជធានីភ្នំពេញ ដើម្បីធ្វើការសាងសង់ពង្រីកផ្លូវចោមចៅ ឬផ្លូវវេងស្រេង ដោយបានចំណាយទុនជាង ១០លានដុល្លារអាមេរិក និងប្រកាសកំណត់យកលុយក្នុងរយៈពេល ៣០ឆ្នាំ ចំពោះអ្នកដែលធ្វើដំណើរលើដងផ្លូវមួយនេះ ដោយបានអនុវត្តយកពន្ធពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៥៕

ប្រភព៖ ពាណិជ្ជកម្ម កម្ពុជា
:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng