ស្ករស
ស្ករសជាសត្រូវលេខ ១របស់មនុស្ស។ ជាមូលហេតុធ្វើឲ្យមនុស្សធាត់ និងទឹកនោមផ្អែម។ ស្ករសក៏បានដាក់សម្ពាធលើលំពែង, ថ្លើម និងប្រព័ន្ធរំលាយអាហារ។ ប្រព័ន្ធសរសៃប្រសាទជាអ្នកសម្របសម្រួលរហូតដល់ទៅ ៥០%រៀងរាល់ពេលដែលអ្នកទទួលទានស្ករស។
អ្វីដែលសំខាន់ត្រូវចងចាំថា ជាតិស្ករទាំងអស់មិនដូចគ្នាទេ។ ស្ករធម្មជាតិនៅក្នុងផ្លែឈើ និងទឹកឃ្មុំពិតជាល្អចំពោះសុខភាព នៅពេលទទួលទានវាឲ្យបានគ្រប់គ្រាន់។
ម្សៅ
វាប្រហែលជាមើលទៅមិនប៉ះពាល់អាក្រក់អ្វីទេ ប៉ុន្តែខាងក្នុងរាងកាយរបស់អ្នកក៏ប៉ះពាល់អាក្រក់ដូចជាស្ករសដែរ។ វាបានដាក់សម្ពាធខ្លាំងទៅលើលំពែង និងរារាំងដល់កម្រិតអាំងស៊ុយលីនយ៉ាងខ្លាំង ធ្វើឲ្យរាងកាយមានផ្ទុកជាតិខ្លាញ់ច្រើន។ អាហារផ្អាប់បានបំផ្លាញសារធាតុចិញ្ចឹមរបស់ស្រូវសាលី ក៏ដូចជាជាតិសរសៃផងដែរ។
ទឹកដោះគោ
វាមានការបោកប្រាស់បន្តិច។ យើងតែងតែត្រូវបានគេណែនាំឲ្យទទួលទានទឹកដោះគោ ដើម្បីធ្វើឲ្យឆ្អឹងរឹងមាំ ប៉ុន្តែយោងតាមអ្នកជំនាញផ្នែកសារធាតុចិញ្ចឹម និងវេជ្ជបណ្ឌិតលោក Patrick Holford បានឲ្យដឹងថា ការទទួលទានទឹកដោះគោនឹងធ្វើឲ្យយើងបាត់បង់សមត្ថភាពរំលាយជាតិស្ករ។ វាបណ្តាលឲ្យយើងហើមពោះ, ពិបាករំលាយអាហារ, ធ្វើឲ្យរាងកាយកើនជាតិអាស៊ីតច្រើន និងធ្វើឲ្យកើតជំងឺរលាក។
អាហារដែលអាចញ៉ាំភ្លាមៗ (Fast Food)
អាហារដែលអាចញ៉ាំបានភ្លាមៗមិនល្អចំពោះសុខភាពសរីរាង្គឡើយ មិនថាជាសាច់ផ្អាប់, ជាតិសូដ្យូម និងជាតិខ្លាញ់ក្នុងសាច់ ទឹកដោះគោ…។ អ្នកស្រាវជ្រាវផ្នែកសុខភាពបាននិយាយថា ការទទួលទានអាហារផ្អាប់ជារៀងរាល់ថ្ងៃជាករណីមួយធ្ងន់ធ្ងរ។
សាច់ផ្អាប់
សាច់ទាំងនេះមានផ្ទុកសារធាតុនីត្រាតខ្ពស់បំផុត និងសូដ្យូម ដែលធ្វើឲ្យខូចសុខភាព។ យោងតាមវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីករបស់អាមេរិចបានឲ្យដឹងថា ការទទួលទានសាច់ផ្អាប់ពាក់ព័ន្ធនឹងកំណើនគ្រោះថ្នាក់នៃជំងឺមហារីកពោះវៀនធំ។ នៅពេលរំលាយអាហារ សារធាតុនីត្រាតបានបំប្លែងទៅជាសារធាតុនីទ្រីត ដែលជាសារធាតុគីមីបង្កជាជំងឺមហារីក។
នំដូណាត់

សមាសធាតុផ្សំរបស់នំដូណាត់មានដូចជា៖ ស្ករស, ម្សៅ និងជាតិខ្លាញ់។ ហើយវាក៏អាចគ្រោះថ្នាក់ដល់ស្លាប់បានដែរ ដោយសារតែជំងឺបេះដូង។ ការទទួលទានជាតិខ្លាញ់ និងជាតិស្ករច្រើនពាក់ព័ន្ធនឹងភាពគ្រោះថ្នាក់នៃជំងឺបេះដូង និងទឹកនោមផ្អែម។
នំស្រួយធ្វើពីដំឡូងបារាំង
នៅពេលដែលអាហារត្រូវបានបំពងក្នុងសីតុណ្ហភាពខ្ពស់ វាអាចបង្កើតសារធាតុអាគ្រីឡាមីត (Acrylamide) ដែលត្រូវបានគេទទួលស្គាល់ថា ជាសារធាតុធ្វើឲ្យកើតមហារីក។ នំស្រួយនេះមិនត្រឹមតែមានជាតិខ្លាញ់ខ្ពស់ប៉ុណ្ណោះទេ តែថែមទាំងមានជាតិអំបិល ធ្វើឲ្យមានសូដ្យូមឡើងខ្ពស់។ វាបណ្តាលឲ្យលើសឈាម, លើសជាតិកូឡេស្តេរ៉ុល, អត្រាគ្រោះថ្នាក់នៃជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលឡើងខ្ពស់។
ការសិក្សាស្រាវជ្រាវមួយត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រនៃជំងឺមហារីកក្នុងឆ្នាំ ២០១៥បានឲ្យដឹងថា អាហារដែលមានផ្ទុកជាតិអំបិលខ្ពស់អាចធ្វើឲ្យភាពគ្រោះថ្នាក់នៃជំងឺមហារីកក្រពះកើនឡើង។
ទឹកសូដា
ភេសជ្ជៈនេះគ្មានផ្ទុកសារធាតុអ្វីជួយផ្គត់ផ្គង់ដល់រាងកាយរបស់អ្នកឡើយ។ ផ្ទុយទៅវិញ វាមានផ្ទុកទៅដោយសារធាតុគីមី និងជាតិស្ករដែលស្រូបយកកម្លាំងរបស់អ្នក។ តាមការសិក្សាស្រាវជ្រាវពីរោគរាតត្បាតជំងឺមហារីកបានឲ្យដឹងថា ការទទួលទានភេសជ្ជៈ ២កំប៉ុងរៀងរាល់សប្តាហ៏អាចធ្វើឲ្យបុរសប្រឈមមុខនឹងបញ្ហាលំពែង។
ប៊ឺ
នេះជាប្រភេទខ្លាញ់ផ្អាប់ និងជាជាតិខ្លាញ់ដែលរាងកាយមិនអាចរំលាយបាន។ វាធ្វើឲ្យកម្រិតជាតិកូឡេស្តេរ៉ុលឡើងខ្ពស់ ព្រមទាំងបំផ្លាញបំពង់សរសៃឈាម។ យោងតាមមជ្ឈមណ្ឌលសុខភាពធម្មជាតិបានឲ្យណែនាំថា យល់ល្អអ្នកត្រូវចៀសវាងទទួលទានប៊ឺក្លែងក្លែង គួរតែជ្រើសរើសយករបស់ពិត។
ស៊ុបកំប៉ុង
ស៊ុបកំប៉ុងពោរពេញទៅដោយអំបិល។ ស៊ុបកំប៉ុងអាចមានផ្ទុកសូដ្យូមរហូតដល់ទៅ ៨៩០មីលីក្រាម។ សូដ្យូមក្នុងរាងកាយបានរាំងខ្ទប់ទឹក ដែលដាក់សម្ពាធទៅលើរាងកាយ ជាពិសេសបេះដូង, បណ្តាលឲ្យលើសឈាម និងគាំងបេះដូង៕