អ្នកដែលចំណាយពេលវេលាអង្គុយច្រើនដូចជា នៅកន្លែងការងារ ឬអ្នកដែលមិនសកម្មនឹងការងារច្រើនតែងតែជួបនឹងបញ្ហាឈឺខ្នង។ អាការៈឈឺខ្នងតែងតែកើតឡើងចំពោះមនុស្សប្រភេទនេះ។
ជំងឺឈឺខ្នងកើតឡើងដោយសារការធ្វើឥរិយាបថមិនបានត្រឹមត្រូវ និងការដាក់បន្ទុកធ្ងន់ទៅលើខ្នង។ ប៉ុន្តែវាក៏អាចបណ្តាលមកពីភាពតានតឹង ឬអស់កម្លាំងផងដែរ។ ខាងក្រោមនេះជាលំហាត់ប្រាណបែបសាមញ្ញៗ និងអាចព្យាបាលបញ្ហាឈឺខ្នងបានយ៉ាងឆាប់រហ័សមិនលើសពី ៦០វិនាទី៖
១. អង្គុយត្រង់កន្លែងដែលសុខស្រួលមួយ ហើយបិទភ្នែករបស់អ្នកព្យាយាមសម្រាក។
២. ដាក់ចុងអណ្តាតរបស់អ្នកនៅពីក្រោយធ្មេញថ្គាមលើ។
៣. ស្រូបដង្ហើមចូលយឺតៗតាមច្រមុះរាប់រហូតដល់ ៤ ទប់ដង្ហើមរហូតដល់ ៧ ហើយដកដង្ហើមចេញតាមមាត់រាប់រហូតដល់ ៨។ ព្យាយាមបង្កើតសម្លេងលឺៗ ប្រសិនបើអ្នកទទួលបានអារម្មណ៏ធូរស្បើយ នៅពេលដកដង្ហើមចេញ។
៤. ធ្វើវិធីនេះឲ្យបានលើសពី ៣ដង
ប្រសិនបើអ្នកចង់បាត់អាការៈឈឺខ្នងមុនពេលចូលគេងក្នុងរយៈពេលត្រឹមតែ ៦០នាទី អនុវត្តតាមលំហាត់ប្រាណខាងក្រោម៖
១. ដេកចុះ ហើយប្រើកំភួនដៃទ្រខ្លួនរបស់អ្នក។
២. ប្រឹងលើកខ្លួនរបស់អ្នកឡើង ដូច្នេះអ្នកអាចជួយខ្លួនឯងដោយប្រើបាតដៃ។ ងើបក្បាលរបស់អ្នក ហើយនៅឲ្យស្ងៀមរយៈពេល ៨វិនាទី រួចត្រលប់ទៅសភាពដើមវិញ។ អនុវត្តវិធីនេះម្តងទៀតឲ្យបាន ៣-៤ដង។
៣. ដេកចុះ បត់ជង្គង់ និងទាញដៃដាក់ជាប់នឹងខ្លួនប្រាណរបស់អ្នក។ លើកដងខ្លួនរបស់អ្នកឡើង និងរង់ចាំរយៈពេល ៨វិនាទី បន្ទាប់មកត្រលប់មកទីតាំងដើមវិញ។ ធ្វើលំហាត់ប្រាណបែបនេះម្តងទៀតឲ្យបាន ៣-៤ដង។
៤. រក្សាការដេកចុះ បត់ជង្គង់ដដែល ព្យាយាមលើកជង្គង់ឲ្យប៉ះនឹងដើមទ្រូងរបស់អ្នកដោយប្រើដៃ។ រក្សានៅបែបនេះរយៈពេល ៨វិនាទី រួចត្រលប់មកក្នុងទីតាំងដើមវិញ។ ធ្វើវិធីនេះឲ្យបានច្រើនជាង ២ដង។