Sometimes, simple things are the best things. Do not judge people by thier simple style.

របបអាហារអ្នកជំងឺលើសអាស៊ីតអ៊ុយរីក (ជំងឺហ្គូត)


1- អាហារសំរាប់អ្នកលើសអាស៊ីតអ៊ុយរីកនិងអ្នកជំងឺហ្គូត
មិនត្រូវញាំអាហារដែលសំបូរ Purine ដូចជា គ្រឿងក្នុងសត្វ បេះដូង ថ្លើម ក្រលៀន ខួរ... ពងទាកូន ពងត្រី ត្រីប្លាធូ ត្រីសមុទ្យ គ្រឿងសមុទ្យ ខ្លាញ់
2- បន្ថយអាហារដូចជា
- អាហារសំបូរ protein (< 1ក្រាម/kg/ថ្ងៃ) ប្រហែល 200 ក្រាមសាច់
- គ្រឿងសមុទ្យដូចជា បង្គារ ក្តាម .....
- ពពួកសណ្តែកនិងទំពាំងបារាំង
- មិនត្រូវញាំច្រើនដូចជា កូការ សូកូឡា
3- អាហារដែលត្រូវញាំនិងហាត់ប្រាណ
- ញាំបន្លែខៀវ ផ្លែឈើ
- ពិសារទឹកអោយបានច្រើន
- ទឹកដោះគោ ស៊ុត
- បន្ថយទំងន់ក្នុងករណីធាត់
- ហាត់ប្រាណ
- បន្ថយ stress
4- របបអាហារអាចជំនួយការប្រើប្រាស់ថ្នាំឬទេ?
​a) អ្នកជំងឺហ្គូត
- ហូបតម ជួយក្នុងការព្យាបាលជំងឺហ្គូតនិងជំងឺមួយចំនួនដូចជាលើសឈាម ទឹកនោមផ្អើម លើសខ្លាញ់... ក៏ប៉ុន្តែមិនអាចជំនួសថ្នាំព្យាបាលជំងឺបានឡើយ
- ហូបតមអាចជួយកាត់បន្ថយការប្រើប្រាស់ថ្នាំ និងផលវិបាកនៃជំងឺ
b) អ្នកលើសអាស៊ីតអ៊ុយរីក
- ហូបតមនិងការហាត់ប្រាណ ជួយការពារនិងកាត់បន្ថយមិនអោយក្លាយជាអ្នកជំងឺហ្គូត
- ការហូបតម មិនអាចជំនួសថ្នាំព្យាបាលបានឡើយ ក៏ប៉ុន្តែវាមានតួនាទីសំខាន់គឺការពារនិងកាត់បន្ថយការប្រើប្រាស់ថ្នាំ
- ការហូបតម កាន់តែសំខាន់ជាងនេះទៀតនៅពេលដែលអ្នកជំងឺមិនអាចប្រើប្រាស់ថ្នាំបាន
- ហូបតមគឺជាមធ្យោបាយល្អសំខាន់មួយដើម្បីការពារជៀសផុតពីជំងឺហ្គូត ជាពិសេសអ្នកដែលលើសតែអាស៊ីត











ប្រភព៖ Dr. Leng Chhay គ្លីនិកសន្លាក់ឆ្អឹង
Previous
Next Post »