Sometimes, simple things are the best things. Do not judge people by thier simple style.

លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ផ្អាក​ធ្វើ​ប័ណ្ណ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​បណ្ដោះ​អាសន្ន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ផ្អាក​ធ្វើ​ប័ណ្ណ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន ដើម្បី​រក​ដំណោះស្រាយ​សមរម្យ​ជូន​ពលរដ្ឋ​ចំពោះ​តម្លៃ​សេវា។ បទបញ្ជា​យ៉ាង​ប្រញាប់​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក បន្ទាប់​ពី​ទទួល​សំណូមពរ​ពី​ប្រជាពលរដ្ឋ​តាម​រយៈ​ហ្វេសប៊ុក ស្នើសុំ​ឲ្យ​ជួយ​បញ្ចុះ​តម្លៃ​ធ្វើ​ប័ណ្ណ​បើកបរ។



ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន អះអាង​ថា លោក​បាន​ទាក់ទង​ទៅ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន ជាពិសេស​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ឲ្យ​ផ្អាក​ធ្វើ​ប័ណ្ណ និង​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ទៀត រក​លទ្ធភាព​បញ្ចុះ​តម្លៃ និង​លុប​ចោល​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​លើ​ការ​ធ្វើ​ប័ណ្ណ​បើកបរ។

ចំណែក​សាលា​រាជធានី​ភ្នំពេញ បាន​ឆ្លើយ​តប​នឹង​លោក​នាយក​រដ្ឋមន្ត្រី​យ៉ាង​ទាន់​ពេលវេលា។ សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យ​ដឹង​ថា ការ​ធ្វើ​ប័ណ្ណ​បើកបរ​គ្រប់​ប្រភេទ​នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​សាជាថ្មី ដើម្បី​ទុក​ពេលវេលា​ជូន​រដ្ឋាភិបាល​សិក្សា​ឡើង​វិញ​នូវ​នីតិវិធី និង​កម្រៃ​នៃ​ការ​បង់​សេវា​សាធារណៈ។

សេចក្ដី​ប្រកាស​រួម​ស្ដីពី​ការ​កែប្រែ​កម្រង​សេវា​សាធារណៈ នៃ​តារាង​ឧបសម្ពន្ធ ភ្ជាប់​នឹង​ប្រកាស​រួម​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ ស្ដីពី​ការ​ផ្ដល់​សេវា​សាធារណៈ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​កំណត់​តម្លៃ​ការ​ប្រឡង​យក​ប័ណ្ណ​បើកបរ​យានយន្ត ឬ​ម៉ូតូ តម្លៃ ៦​ម៉ឺន​រៀល ក្រោយ​ប្រឡង ១០​ថ្ងៃ បាន​ទទួល​ប័ណ្ណ​បើកបរ និង​ប័ណ្ណ​បើកបរ​នេះ មាន​សុពលភាព​រយៈពេល ៥​ឆ្នាំ។ ចំណែក​ការ​ប្រឡង​យក​ប័ណ្ណ​បើកបរ​រថយន្ត​ទេសចរណ៍​ប្រភេទ "ខ" ឬ​ឡាន​តូច តម្លៃ ១៨​ម៉ឺន​រៀល ក្រោយ​ប្រឡង ១០​ថ្ងៃ បាន​ទទួល​ប័ណ្ណ​បើកបរ និង​មាន​សុពលភាព​រយៈពេល ១០​ឆ្នាំ។ ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី នឹង​ត្រូវ​អនុវត្ត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦៕

ប្រភព ៖ វីទ្យុអាស៊ីសេរី
:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng