រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថាការផាកពិន័យអ្នកជិះម៉ូតូគ្មានប័ណ្ណបើកបរ នឹងមិនអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦នោះទេ ក្រោមហេតុផលថារដ្ឋាភិបាលបានប្រកាសផ្អាកការធ្វើប័ណ្ណបើកបរ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យនិងការត្រៀមលក្ខណៈអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលធ្វើឡើងនៅទីស្តីការក្រក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ស ខេង មានប្រសាសន៍ថាថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាឲ្យផ្អាកបណ្តោះអាសន្នពីការធ្វើប័ណ្ណបើកបរឡានម៉ូតូ។ លោកបន្តថាដោយសារមូលហេតុនេះ ការអនុវត្តផាកពិន័យអ្នកគ្មានប័ណ្ណបើកបរម៉ូតូនឹងមិនត្រូវអនុវត្តចាប់ពីថ្ងៃសុក្រស្អែកនេះទេ។ លោករដ្ឋមន្រ្តីជំរុញឲ្យក្រសួងសាធារណការនិងក្រសួងសេដ្ឋកិច្ចពន្លឿនការកំណត់តម្លៃឲ្យបានឆាប់។ លោកបញ្ជាក់ថាបន្ទាប់ពីការកំណត់តម្លៃ រដ្ឋាភិបាលនឹងទុករយៈពេលយ៉ាងតិច៣ខែសម្រាប់ប្រជាពលរដ្ឋទៅធ្វើប័ណ្ណបើកបរ មុននឹងការអនុវត្តច្បាប់។
បើតាម លោក ស ខេង នៅរាជធានីភ្នំពេញ ម៉ូតូមានប្រមាណ១,២លានគ្រឿង ហើយក្នុងនោះអ្នកបើកបរប្រមាណ៧ម៉ឺននាក់ប៉ុណ្ណោះដែលមានប័ណ្ណបើកបរ។
ការផាកពិន័យអន្តរការណ៍ចំពោះអ្នកបើកបរទោចក្រយានយន្តឬទោចក្រយានយន្តសណ្តោងរ៉ឺម៉កឬត្រីចក្រយានយន្ត មានចំនួនទឹកប្រាក់១៥០០០រៀល អ្នកបើកបរយានយន្តធុនស្រាលចំនួនទឹកប្រាក់២៥០០០រៀល និងអ្នកបើកបរយាន្តធុនធ្ងន់ចំនួនទឹកប្រាក់៥០០០០រៀល។
ប្រភព៖ VOD Hot News
សរសេរមកកាន់លោកៈ ទូច សុខា តាមរយៈ sokha@vodhotnews.com