Sometimes, simple things are the best things. Do not judge people by thier simple style.

៥ចំណុច ដែលធ្វើអោយអាហារ បំលែងទៅជាថាមពលឥបានការ

១.ការបរិភោគអាហារមិនទៀងទាត់

លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានសាកល្បងទៅលើកណ្តុរពិសោធន៍ 2 ក្រុម ដែលមួយក្រុមត្រូវគេចិញ្ចឹមដោយអាហារដែលមានខ្លាញ់ខ្ពស់ដូចគ្នា តែអ្វីដែលខុសគ្នាគឺពេលវេលាដាក់ចំណី។ ក្រុមកណុរដែលសីុចំណីអត់ទៀងពេល គឺមាន ទម្ងន់ខ្លួនកើនឡើងយ៉ាងឆាប់រហ័ស ឯកណ្តុរដែលសីុចំណីទៀងពេល ឃើញថារាងកាយមានការដុតបំផ្លាញកាល់ឡូរីល្អជាងមុន ដូចនេះប្រសិនជាញាំុអាហារមិនទៀងពេលនោះដំណើរការបំលែងអាហារទៅជាថាមពលនឹងធ្វើការមិនបានពេញលេញ បន្ទាប់មកវានឹងធ្វើឲ្យយើងធាត់ទៅៗ


២.ការទទួលទានតំនេកមិនបានគ្រប់គ្រាន់

តាមការសិក្សារបស់អ្នកស្រាវជ្រាវជនជាតិអាល្លឺម៉ង់ និង Sweden បានបញ្ជាក់ថា អ្នកដែលគេងសម្រាកមិនគ្រប់គ្រាន់ នៅថ្ងៃបន្ទាប់រាងកាយនឹងដុតបំផ្លាញកាល់ឡូរីបានតិចជាងមុន។ លើសពីនេះទៅទៀតការសម្រាកមិនបានគ្រប់គ្រាន់នឹងធ្វើឲ្យអស់កម្លាំង និង ឆាប់ហត់ទៀតផង។



៣.បរិភោគតិចពេក

ជាពិសេសនារីៗភាគច្រើនគឺបារម្ភរឿងឡើងទម្ងន់ រហូតដល់ពេលខ្លះតមមិនហ៊ានញាំុអី ធ្វើឲ្យទទួលសាធាតុអាហារមិនបានគ្រប់គ្រាន់ ហើយធ្វើឲ្យមានគ្រោះថ្នាក់ដល់ដំណើរការបំលែងអាហារទៅជាថាមពលទៀតផង។




៤.ការអង្គុយយូពេក

គ្រាន់តែអ្នកអង្គុយនៅមួយកន្លែងត្រឹម 20 នាទី ក៏ជាការរារាំងនៃដំណើរការបំលែងអាហារទៅជាថាមពលបានដូចគ្នា។



៥.មិនបរិភោគអាហារពេលព្រឹក

ការអត់ញាំុអាហារពេលព្រឹក នឹងធ្វើឲ្យមានអារម្មណ៍ឃ្លានអាហារពេលថ្ងៃជាងមុន ហើយធ្វើឲ្យដំណើរការបំលែងអាហារទៅជាថាមពលធ្វើការយឺតទៀតផង ហើយងាយនឹងកើតជម្ងឺធាត់ទៀតផង!



Previous
Next Post »