Sometimes, simple things are the best things. Do not judge people by thier simple style.

៣ ថ្ងៃ​ប៉ូលិស​រក​ឃើញ​យាន​យន្ត​ល្មើស​បាន​ជាង​ ២ ម៉ឺន​គ្រឿង

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

យោងតាមគេហទំព័ភ្នំពេញប៉ុស្តិ៍បានដកស្រង់ពី អគ្គស្នងការ​នគរបាល​ជាតិ​ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​ដំបូង​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​បាន​រក​ឃើញ​មធ្យោបាយ​ល្មើស​ជាង ២៤ ៣៤២ គ្រឿង និង​បាន​ឃាត់​ទុក​យានយន្ត​អត់​ស្លាកលេខ​មួយ​ចំនួន ខណៈ​ស្ថាប័ន​មួយ​នេះ​អះ​អាង​ថា នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ និង​​​ពង្រឹង​ការ​អនុវត្ត​​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​​បន្ថែម​ទៀត ដើម្បី​ពញ្ញាក់​អារម្មណ៍​ប្រជាពលរដ្ឋ ​ក៏​ដូចជា​អ្នក​ដំណើរ ឱ្យ​ងាក​មក​គោរព​​ច្បាប់​វិញ។

អគ្គស្នងការ​នគរបាល​ជាតិ​ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​ដំបូង​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​បាន​រក​ឃើញ​មធ្យោបាយ​ល្មើស​ជាង ២៤ ៣៤២ គ្រឿង និង​បាន​ឃាត់​ទុក​យានយន្ត​អត់​ស្លាកលេខ​មួយ​ចំនួន ខណៈ​ស្ថាប័ន​មួយ​នេះ​អះ​អាង​ថា នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ និង​​​ពង្រឹង​ការ​អនុវត្ត​​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​​បន្ថែម​ទៀត ដើម្បី​ពញ្ញាក់​អារម្មណ៍​ប្រជាពលរដ្ឋ ​ក៏​ដូចជា​អ្នក​ដំណើរ ឱ្យ​ងាក​មក​គោរព​​ច្បាប់​វិញ។


អនុប្រធាន​នាយកដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​ក្រសួង​មហាផ្ទៃ​ លោក ឌី ឡុង ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា នៅ​ថ្ងៃទី​ ៣ មករា ប៉ូ​លិស​​បាន​ត្រួត​ពិនិត្យ​យាន​យន្ត​ចំនួន ៣០ ៣១២ ​គ្រឿង ក្នុង​​នោះ​បាន​រក​ឃើញ​យានយន្ត​​ល្មើស ៨៨៩៨​គ្រឿង និង​បាន​អប់រំ​ម្ចាស់​យាន​យន្ត (មិន​ផាក​ពិន័យ) ចំនួន ៥ ២២៦ គ្រឿង​ចេញ​បង្កាន់​ដៃ​ពិន័យ​ចំនួន ៣៦៧២ គ្រឿង និង​ឃាត់​ទុក​យាន​យន្ត​ចំនួន ៧៣ ​គ្រឿង​​ដែល​​ភាគ​ច្រើន​​គ្មាន​ស្លាក​លេខ។

ដោយឡែក​​អគ្គស្នងការ​រង​នគរបាល​​ជាតិ​ លោក ហ៊ឹម យ៉ាន ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី​ ១ ថា ប៉ូលិស​​​បាន​ឃាត់​យានយន្ត​លើ្មស ៧ ៥១៩​គ្រឿង ក្នុង​នោះ​យានយន្ត ៤ ៥៤៣ ​គ្រឿង​ធ្វើ​ការ​អប់រំ ផាក​ពិន័យ ២ ៩២៥ ​គ្រឿង​និង​ឃាត់​ទុក​យានយន្ត​គ្មាន​ស្លាក​លេខ​ ១១០ គ្រឿង។ ចំណែក​​ថ្ងៃ​ទី​​ ២ មាន​​យានយន្ត ៧ ៩៦៣ គ្រឿង ក្នុងនោះ​យានយន្ត​​ ៣ ៧០០ ​​គ្រឿង ធ្វើ​ការ​​អប់រំ និង​បាន​ធ្វើ​ការ​ពិន័យ ៤ ២៦០ ​គ្រឿង និង​​ឃាត់​យានយន្ត​មាន​ចំនួន ១៤៩ ​គ្រឿង។

ក្នុង​រយៈ​ពេល​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​​ថ្មី​នេះ លោក​សង្កេត​​ឃើញ​ពលរដ្ឋ​ប្រមាណ​ ៨០ ​​ភាគរយ គោរព​​ច្បាប់​បាន​ល្អ មាន​តែ​ពលរដ្ឋ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​មិន​​ទាន់​​គោរព​​វិន័យ។ លោក​ក៏​បាន​​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​គោរព​ច្បាប់​ឱ្យ​បាន​ខ្ជាប់​ខ្ជួន ចៀស​វាង​គ្រោះ​ថ្នាក់​ជាយថា​ហេតុ និង​​ត្រូវ​​ចេះ​អធ្យាស្រ័យ​​គ្នា​ក្នុង​ការ​បើកបរ។

បើតាម​លោក ហ៊ឹម យ៉ាន ករណី​ល្មើស​ភាគច្រើន គឺ​ម៉ូតូ ដែល​​អ្នក​រួម​ដំណើរ​មិន​បាន​ពាក់​មួក​សុវត្ថិភាព តាម​អនុក្រឹត្យ​លេខ ៨៥ គឺ​ត្រូវ​ពិន័យ​ចំនួន ១៥ ០០០ ​រៀល​ក្នុង​ម្នាក់ ហើយ​​ការ​ផាក​ពិន័យ​នេះ មិន​ត្រូវ​បាន​បង់ប្រាក់​នៅ​នឹង​កន្លែង​ផ្ទាល់​នោះ​ទេ គឺ​សមត្ថកិច្ច​គ្រាន់​តែ​ចេញ​ប័ណ្ណការ​ផាក​ពិន័យ ហើយ​​ឲ្យ​ទៅ​បង់​នៅ​ទីកន្លែង​មួយ​ដែល​សមត្ថកិច្ច​បាន​កំណត់។

លោក​​បាន​បញ្ជាក់​ថា ចំពោះ​ការ​បង់ប្រាក់​​ផាកពិន័យ បើ​ម្ចាស់​​យានយន្ត មិន​បាន​ទៅ​បង់​​លើស​ពី ៣០ ថ្ងៃ ប្រាក់​ផាក​ពិន័យ​​នឹងត្រូវ​គុណ​នឹង​ពីរ។ បើ​លើស​ពី​ ៦០ថ្ងៃ ត្រូវ​គុណ​នឹង​បី ហើយ​ក្នុង​ករណី​លើស​ពី ៩០ ថ្ងៃ​ នៅ​តែ​​មិន​ព្រម​បង់​​នោះ​សមត្ថកិច្ច​នឹង​កសាង​សំណុំ​រឿង​​​បញ្ជូន​​ទៅ​តុលាការ។ តែ​លោក​បាន​បញ្ជាក់​ថា ចំពោះ​អ្នក​បើកបរ​យានយន្ត​ទាំង​ម៉ូតូ និង​រថយន្ត​ដែល​​មិន​ទាន់​មាន​ប័ណ្ណ​បើកបរ​ នគរបាល​មិន​ទាន់​ផាក​ពិន័យ​នៅ​​ឡើយ​​ទេ។

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ ​លោក អៀ ចរិយា បាន​ថ្លែង​ថា ការអនុវត្ត​នេះ​​អាច​មាន​ផល​វិជ្ជមាន​ និង​​អវិជ្ជមាន​ ពោល​គឺ​​ភាព​វិជ្ជមាន​នៃ​ការ​រឹត​បណ្តឹង​ច្បាប់​នេះ នឹង​​ធ្វើឱ្យ​ពលរដ្ឋ​មាន​ការ​ភ្ញាក់​រឭក​ក្នុង​ការ​យល់​ដឹង​អំពី​​ច្បាប់​ចរាចរណ៍ និង​​ឈាន​ទៅ​រក​ការ​បង្ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្សេងៗ​ដែល​កើតឡើង។

ដោយឡែក​ផល​អវិជ្ជមានវិញ គឺ​នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​​ភាគ​ច្រើន​ដែល​ពុំទាន់​បាន​​យល់​ដឹង​ពី​​​​ច្បាប់​ថ្មី ដែល​ករណី​នេះ​សមត្ថកិច្ច​​គួរ​ធ្វើការ​អប់រំ​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ថា​ មុន​នឹង​ធ្វើ​ការ​ផាក​ពិន័យ និង​មាន​ការ​យល់​យោគ​គ្នា​ទៅវិញទៅ​មក។

លោក​ថា៖«ករណីខ្លះ ដូច​ជា​អត់​មាន​ប័ណ្ណ​បើកបរ ឬក៏​ប័ណ្ណ​​​សម្គាល់​យានយន្ត​តាម​ខ្លួន​​​អីហ្នឹង ប្រជា​ជន​​ច្រើន​​ដល់​​​រាប់លាន​នាក់ ហើយ​ចាប់​ដាក់​ពន្ធនាគារ​ម៉េច​​កើត ទាល់តែ​មាន​ការ​យោគ​​យល់​គ្នា​ក្នុង​​ដំណាក់​ទី ១ ​មិន​ទាន់​អាច​បញ្ជូន​​គាត់​តុលា​ការ ឬ​​ដាក់​ពន្ធនាគារ​​កើត​​ទេ គឺ​គ្រាន់​តែ​អប់រំ និង​​ផាក​​ពិន័យ​ជា​ជំហាន​ដំបូង»។

ទោះ​យ៉ាងណា​លោក​នៅ​តែ​គាំទ្រ​ឱ្យមាន​ការ​រឹត​បន្តឹង​ច្បាប់​បន្ថែម​ទៀត​ ជា​ពិសេស​ផាក​ពិន័យ​ឱ្យ​ខ្លាំង​ទៅលើ​អ្នក​បើកបរ​ក្រោម​​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​​បើកបរ​លើស​​ល្បឿន​​កំណត់​​ដោយ​លោក​ចាត់ទុកថា ​បញ្ហា​ទាំង​នេះ​​ជាហេតុ​ផល​ចម្បង​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍។

របាយការណ៍​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​ ឱ្យ​ដឹង​ថា នៅក្នុង​ឆ្នាំ ២០១៥ គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​មាន​ចំនួន ៤៥៩៥ លើក បើ​​ប្រៀប​ធៀប​នឹង​​ឆ្នាំ ២០១៤ ថយ​ចុះ​ ៥%។ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​​ទាំង​នោះ​បាន​បណ្តាល​​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ២២៦៥​​នាក់ កើនឡើង ១១៧ នាក់​ ស្មើ​ ៥%៕
:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng