Sometimes, simple things are the best things. Do not judge people by thier simple style.

អស់បញ្ហានឹងមុនក្បាលខ្មៅទៀតហើយ

មានបញ្ហាជាមួយមុនក្បាលខ្មៅមែនទេ?​ ឥលូវនេះលោកអ្នកអាចកំចាត់វាតាមបែបធម្មជាតិ ដោយមិនប៉ះពាល់ដល់បញ្ហាអ្វីឡើយ។
សូមអនុវត្តន៍ដូចខាងក្រោម៖

១. ទឹកឃ្មុំ



វាមានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការជួយកំចាត់ស្បែកខ្លាញ់ និង មុនក្បាលខ្មៅ ។ វិធីដ៏ងាយនោះដោយអ្នក គ្រាន់តែលាបទឹកឃ្មុំ នៅត្រង់បរិវេណ ស្បែកដែលមានមុនក្បាលខ្មៅ ទុកចោល ១៥ នាទីសឹមលាង ចេញជាមួយទឹកក្តៅឧណ្ហៗ ។

២. ប៉េងប៉ោះ




កិនប៉េងប៉ោះអោយម៉ត់ លាបទៅលើមុខ ទុកចោល ១៥ នាទី សឹមលាងចេញ ។ ធ្វើវាមុនពេលចូលគេង ។

៣. ក្រូចឆ្មា




ច្របាច់ក្រូចឆ្មា យកទឹកដាក់ក្នុងកូនចាន បន្ទាប់មកបន្ថែម អំបិលបន្តិច កូរចូលគ្នាអោយសព្វ ។ លាងមុខរបស់អ្នក ជាមួយទឹកក្តៅឧណ្ហៗ រួចហើយលាប ទឹកក្រូចឆ្មាទៅលើមុខរបស់អ្នក ។ ទុកចោល ២០ នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ ។

៤. ថ្នាំដុសធ្មេញ




លាបថ្នាំដុសធ្មេញ បន្តិចទៅលើកន្លែង ដែលមានមុនក្បាលខ្មៅ, ដុសថ្នមៗជាចលនារង្វង់ រួចទុកចោល ២៥ នាទី សឹមលាងមុខរបស់អ្នក ថ្នមៗជាមួយទឹកក្តៅឧណ្ហៗ ។ លទ្ធផលនឹងបង្ហាញ អោយឃើញក្នុងរយៈពេល ២ សប្តាហ៍ ។

៥. ស៊ុត




គោះស៊ុត ពីរគ្រាប់ យកតែពណ៌ស លាយជាមួយទឹកឃ្មុំ ។ លាបទៅមុខ ។ ទុកចោល ៣០ នាទី សឹមលាងចេញ ជាមួយទឹកក្តៅឧណ្ហៗ ។

៦. Oatmeal និង យ៉ាអួ




លាយម្សៅធញ្ញជាតិ (Oatmeal) ២ ស្លាបព្រាបាយ ជាមួយយ៉ាអួ ៣ ស្លាបព្រាបាយ ។ បន្ថែមទឹកក្រូចឆ្មា មួយស្លាបព្រាបាយ និង ប្រេងអូលីវ បន្តិចចូល កូររហូតទាល់តែសព្វ ។ លាបទៅលើមុខ ទុកចោល ១០-១៥ នាទី សឹមលាងចេញ ជាមួយទឹកត្រជាក់ ។
ជ្រើសរើសវិធីមួយណា ដែលងាយស្រួលសំរាប់អ្នក ហើយអនុវត្តន៍ ជាប្រចាំទាល់តែ មុនក្បាលខ្មៅលែងមាន រូបរាងនៅលើមុខរបស់អ្នក ៕

ប្រភព៖ បែកធ្លាយ
:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng